Thursday, July 21, 2016

ការកែសំរួលថ្មីរបស់វចនានុក្រមរូបភាព៩ ក្នុង១ ជំនាន់ទី១

ដោយសារតែវចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១ មានកំហុសឆ្គងច្រើនទើបមាន​ការកែសំរួលថ្មីអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុន ទាំងការស្វែងរក ,ការចាកចេញ និងបានបន្ថែមនូវពាក្យជាច្រើនបន្ថែមទៀត។

ខាងក្រោមនេះជាផ្នែកមួយចំនួនដែលបានបន្ថែមចូលក្នុងវចនានុក្រមរូបភាព ជំនាន់ថ្មីនេះ៖

១. ការផ្លាស់ប្តូរឈ្មោះ

វចនានុក្រមរូបភាពជំនាន់ទី១ មានឈ្មោះថា "វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១" ត្រូវបានផ្លាស់ប្តូរមកជា "វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ខេមរៈភាសា ជំនាន់ទី២"។

២.ការផ្លាស់ប្តូរLogo 

ដោយសារតែជំនាន់ទី១ ការបង្កើតមានលក្ខណៈមិនគ្រប់គ្រាន់ចំនែកឯLogo វិញគឺមិនបានបង្កើតថ្មីសំរាប់Logo វចនានុក្រមខ្មែរទើបជំនាន់ថ្មីនេះមានការប្តូរ Logo ជាថ្មី។













៣. ការបន្ថែមនូវប៊ូតុងចាកចេញ

ដោយសារតែជំនាន់មុនមានមតិជាច្រើនបាននិយាយថាគួរតែបន្ថែមនូវប៊ូតុងចាកចេញមួយដើម្បីអោយមានភាពងាយស្រួលក្នុងការចាកចេញ ទើបជំនាន់ទី២ បានបន្ថែមនូវប៊ូតុងចាកចេញនិងប៊ូតុងចាកចេញបណ្តោះអាសន្នទាំងពីរនេះឡើង។

៤. ការកែសំរួលក្នុងការស្វែងរកជាភាសាអង់គ្លេស

ក្រោយពីដាក់អោយដោនឡូតអស់មួយរយៈ អ្នកដែលបានប្រើប្រាស់កម្មវិធីនេះជំនាន់ទី១ បាន Inbox មកកាន់ Facebook របស់អ្នកបង្កើតកម្មវិធីដោយមានមតិថា កម្មវិធីនេះមានបញ្ហាទៅលើការស្វែងរកជាភាសាអង់គ្លេស ដោយអាចបំពេញបានតែមួយអក្សរ ដូច្នេះហើយទើបជំនាន់ទី២​បានកែសំរួលត្រង់ចំនុចនេះអោយងាយស្រួលជាងមុនដូចរូបខាងក្រោមនេះ៖

វចនានុក្រមជំនាន់ទី១មានបញ្ហាពេលបំពេញពាក្យចាប់ពី២ពាក្យឡើងទៅ


វចនានុក្រមរូបភាពជំនាន់ទី២ពុំមានបញ្ហាក្នុងការស្វែងរក








ប្រសិនបើលោកអ្នកចង់មានមតិមកកាន់ Blog របស់ RR Picture Dictionary រឺក៏ កម្មវិធីវចនានុក្រមរូបភាព អាចមានមតិខាងក្រោមនេះ រឺតាម Facebook page របស់ RR Picture Dictionary 9in1 ក៏បាន ៕  សូមអរគុណ
រូបរាងនិងរបៀបប្រើប្រាស់របស់វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១

រូបភាពនេះគឺបង្ហាញអំពីទំព័រដើមរបស់កម្មវិធីវចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១

ទំព័រដើម

ចំពោះផ្នែកខាងឆ្វេងដៃដែលមានពណ៌ឈាមជ្រូកគឺជាផ្នែកសំរាប់បញ្ជារាល់ប៊ូតុងទាំងអស់។ 

រូបបង្ហាញពីខាងសំរាប់បញ្ជាកម្មវិធី

ចំពោះប៊ូតុងទាំង៥ នេះគឺមានមុខងារសំរាប់បិទកម្មវិធី ,អំពីកម្មវិធី, អ្នកបង្កើត, មតិវាចា, កម្មវិធីបន្ថែម និង ប៊ូតុងទំព័រដើមសំរាប់ត្រលប់មកដើមវិញ។

ប៊ូតុងផ្នែកខាងលើ
ប៊ូតុងទាំង៩​ នេះជាប៊ូតុងដែលប្រើសំរាប់បញ្ជាកម្មវិធីអោយបង្ហាញរូបភាព និងពាក្យជាភាសាអង់គ្លេសនិងភាសាខ្មែរ។

ប៊ូតុងបញ្ជាបង្ហាញរូបភាព


នៅពេលអ្នកចុចលើប៊ូតុងទាំង៩ ខាងលើអ្នកនឹងឃើញមានលោតឡើងនូវរូបភាពនៅផ្នែកខាងស្តាំដៃ និងពាក្យសំរាប់ចុចបកប្រែ។
ចំពោះប៊ូតុងនៅខាងក្រោមឆ្វេង និងស្តាំ "ទៅមុខ" "ថយក្រោយ" គឺប្រើសំរាប់បើកទៅទំព័រមុខទៅនឹងមានពាក្យបន្ថែមទៀត។
ផ្នែកខាងស្តាំសំរាប់បង្ហាញរូបភាពនិងពាក្យ

ប៊ូតុងទាំង៩ គឺមានមុខងារខុសគ្នា ដូចផ្នែកខាងលើគឺបង្ហាញរូបនឹងពាក្យភាសាអង់គ្លេស រួចបកប្រែជាភាសាខ្មែរនៅក្នុងប្រអប់ តែប៊ូតុងមួយចំនួនទៀតគឺ បង្ហាញប្រអប់សំរាប់អោយយើងបំពេញពាក្យដើម្បីស្វែងរក ដូចរូបខាងក្រោម។

ផ្ទាំងសំរាប់បំពេញពាក្យសំរាប់ស្វែងរក

ចំពោះផ្នែកខាងលើដែលមានប៊ូតុងឈ្មោះ "បន្ថែម" ក្នុងនោះមានកម្មវិធីតូចៗចំនួន៥ សំរាប់បន្ថែមពីលើ ប៊ូតុងទាំង៩ ។

ប៊ូតុងបន្ថែម

លើសពីនោះទៅទៀតក៏មាននូវហ្គេមដ៏តូចមួយសំរាប់អ្នកប្រើប្រាស់ផងដែរ គឺល្បែងចាកក្រង។ 

ល្បែងចាកក្រង
ទាំងនេះគឺជាផ្នែកមួយចំនួនរបស់វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១​។ 

វចនានុក្រមជំនាន់ទី២ ដែលបានផ្លាស់ប្តូរមុខងារថ្មីជាច្រើន និងងាយស្រួលក្នុងការប្រើប្រាស់ និងចេញសំរាប់អោយដោនឡូតដោយឥតគិតថ្លៃនាពេលខាងមុខ ...៕

Like Facebookpage : https://www.facebook.com/RR-Picture-Dictionary-9-in-1
ការទាញយក និងដំឡើង វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ជំនាន់ទី២

នេះគឺជាវចនានុក្រមរូបភាពជំនាន់ទី២ របស់ខ្ញុំដែលខ្ញុំបាន Upload វាប្រមាណ ៣ថ្ងៃមុន។
នេះជាផ្ទាំងគំរូរបស់ វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ខេមរៈភាសា ជំនាន់ទី២


 
នេះជាផ្ទាំងគំរូរបស់ វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ខេមរៈភាសា ជំនាន់ទី២


 
នេះជាផ្ទាំងគំរូរបស់ វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ខេមរៈភាសា ជំនាន់ទី២



នេះជាផ្ទាំងគំរូរបស់ វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ខេមរៈភាសា ជំនាន់ទី២

នេះជាតំណសំរាប់ទាញយកកម្មវិធីនេះ
MediaFire: http://www.mediafire.com
Torrent : https://p2push.net
Google Drive: https://drive.google.com

ហើយនេះជាវីដេអូសំរាប់មើលពីការដោនឡូតនិងការដំឡើងកម្មវិធីមួួយនេះ

 
អរគុណសំរាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា

ប្រើសិនបើលោកអ្នកមានបញ្ហារឺក៏ចង់មានមតិយោបល់ពីកម្មវិធីនេះសូមចូលទៅកាន់ Facebook page របស់ វចនានុក្រមរូបភាពផ្ទាល់ រឺក៏Like Page តាមរយៈLink នេះ ៖ www.facebook.com/RR-Picture-Dictionary-9-in-1



អំពី វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១ 

Picture Dictionary 9 in 1 Homepage
វចនានុក្រមរូបភាព ៩ក្នុង ១ ជំនាន់ទី១ គឺបានបង្កើតក្នុងឆ្នាំ២០១៥ ដោយលោក រ៉ន ធារិទ្ធិ អតីតនិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

ចំពោះរយៈពេលក្នុងការបង្កើតកម្មវិធីនេះ គឺចំនាយអស់រយៈពេល ៦ខែ គឺវាមានរយៈពេលយូរដោយសារតែអ្នកបង្កើតគឺមានតែម្នាក់។

នៅក្នុងជំនាន់ទី១ នេះគឺជាការសាកល្បងជាលើកដំបូង ដូច្នេះហើយទើបលក្ខណៈសម្បត្តិរបស់វចនានុក្រមនេះមានការខ្វះខាតច្រើនក្នុងការស្វែងរក និង​ Interface របស់កម្មវិធីនេះគឺមានលក្ខណៈសាមញ្ញបំផុត ដូចនេះហើយទើប មានការចេញនូវវចនានុក្រមរូបភាព ជំនាន់ទី២ ជាបន្តទៀត។

មូលហេតុដែលនាំអោយមានវចនានុក្រមរូបភាព ៩ក្នុង១ៈ

តាមការបកស្រាយរបស់អ្នកបង្កើតកម្មវិធីនេះ បាននិយាយថា ពីដំបូងលោកពុំមានបំនងក្នុងការធ្វើនោះទេ តែថ្ងៃមួយលោកបានធ្វើការខាងផ្នែកពត័មានវិទ្យា នៅឯសកលវិទ្យាល័យបញ្ញាសាស្រ្តា លោកទំនេរពីការងារ លោកក៏បានចំនាយពេលបើកកម្មវិធី Microsoft Visual Studio ដែលលោកធ្លាប់បានសិក្សាកន្លងមក។ 

ពេលនោះលោកបានចំនាយពេលបង្កើតនូវកម្មវិធីមួយដែលគ្មានប្រយោជន៍ដើម្បីកាត់បន្ថយការធុញដោយសារគ្មានអ្វីធ្វើ។ លោកបានបង្កើតនូវកម្មវិធីដ៏តូចមួយដែលមានគំរូដូចខាងក្រោម៖

គំរូរបស់វចនានុក្រមរូបភាព ៩ ក្នុង១

ដោយសារតែកម្មវិធីខាងលើនេះហើយទើបជាដើមហេតុដែលនាំអោយមានការបង្កើតកម្មវិធី វចនានុក្រមរូបភាព ៩ក្នុង១ នេះឡើង។​

ចំពោះគំរូរបស់កម្មវិធីនេះវិញគឺមានច្រើន តែចុងក្រោយទើបសំរេចចិត្តដាក់ពេញផ្ទាំងកុំព្យួទ័រតែម្តង ដោយសារផ្ទាំងធំគឺធ្វើអោយមានភាពងាយស្រួលក្នុងការមើល។

មនុស្សមួយចំនួនបានសួរទៅអ្នកបង្កើតកម្មវិធីនេះ ថា "តើហេតុអ្វីបានជាដាក់ថា ៩ ក្នុង ១បែបនេះ? ម៉េចមិនដាក់ ១០ក្នុង១ តែម្តងទៅវាគ្រប់គូ "។ លោកបានប្រាប់ថាលេខ ៩ គឺជាលេខសំណាងរបស់លោកហើយវាក៍ជាខែកំនើតរបស់លោកផងដែរ។

លោកក៍បានបន្តទៀតថាមូលហេតុដែលលោកសំរេចចិត្តបង្កើតវចនានុក្រមជារូបភាពនេះឡើងដោយសារលោក ឃើញរាល់កម្មវិធីដែលបកប្រែពីភាសាអង់គ្លេស មកជាភាសាខ្មែរ នៅប្រទេសកម្ពុជា ភាគច្រើន គឺមានតែវចនានុក្រមបកប្រែជាពាក្យធម្មតាតែប៉ុណ្ណោះ ទើបលោកសំរេចចិត្តថា បង្កើតកម្មវិធី វចនានុក្រមរូបភាព នេះឡើង។ ម៉្យាងរបស់មួយចំនួនដែលយើងស្គាល់ជាភាសាខ្មែរ រឺមិនក៏ធ្លាប់តែលឺតែមិនដែលឃើញ នោះមិនដឹងជាភាសាអង់គ្លេសគឺបែបម៉េច ទើបលោកបង្កើតកម្មវិធីនេះឡើងដើម្បីសំរួលដល់មនុស្សទាំងអស់គ្នា ក៏ដូចជាក្មេងមួយចំនួនដែលទើបតែសិក្សាភាសាអង់គ្លេស រឺក៏ភាសាខ្មែរផងដែរ។

សមិទ្ធិផលរបស់វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១

មកទល់នឹងពេលនេះវចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១ គឺបានដាក់អោយដោនឡូត អស់រយៈពេល ១ឆ្នាំ មកហើយចំនែកឯអ្នកគាំទ្រកម្មវិធីនេះនិងប្រើប្រាស់ ក៏មានចំនួនច្រើនផងដែរ។  ់

កម្មវិធីនេះធ្លាប់ជាប់កំពូលតារាងទាំង១០ របស់ ​Website P2push.net ដែលមានចំនួនអ្នកដោនឡូតច្រើនជាងគេប្រចាំសប្តាហ៍ ដែលវែបសាយនោះគឺជាវែបសាយដ៏ធំមួយសំរាប់ដោនឡូវនូវកម្មវិធី។ 

ក្នុងថ្ងៃដំបូងដែលដាក់អោយដោនឡូតត្រឹមតែរយៈពេល៦ម៉ោងមានអ្នកមើលចំនួន៨០០អ្នក និងអ្នកដោនឡូតចំនួន ៤០០។


Wednesday, July 20, 2016

វចនានុក្រមរូបភាព អ៊អ៊ ៩ ក្នុង ១ ខេមរៈភាសា


សួស្តី! ស្វាគមន៍មកកាន់គេហៈទំព័ររបស់វចនានុក្រមរូបភាព អ៊អ៊ ៩ ក្នុង ១ ខេមរៈភាសា។ 
RR Picture Dictionary Logo
កាលពីជំនាន់ទីមួយ ការបង្កើតវចនានុក្រមរូបភាព ៩ក្នុង១ ខេមរៈភាសាគឺគ្រាន់តែជាការសាកល្បង តែនាពេលខាងមុខវចនានុក្រមរូបភាពនឹងចេញជំនាន់ទី២ ជាថ្មីដែល ប្តូរឈ្មោះមកជា វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ខេមរៈភាសា ជំនាន់ទី២។ ដែលជំនាន់ថ្មីនេះគឺ មានការមុខងារថ្មីកាន់តែងាយស្រួលជាងជំនាន់ទី១ គឺមានប៊ូតុង ស្វែងរកជាភាសាខ្មែរ។ 

ក្នុងជំនាន់ថ្មីនេះគឺមានការរៀបចំជាមួយនឹង Interface ថ្មីដែលមានភាពងាយស្រួល និងស្រស់ស្អាត។

កាលពីជំនាន់ទី១ រូបភាពដែលយកមកប្រើប្រាស់ក្នុងកម្មវិធីនេះមានត្រឹមតែ​ ជិត២០០០ពាក្យតែប៉ុណ្ណោះ តែចំពោះវចនានុក្រមជំនាន់ថ្មីនេះវិញបានបន្ថែមពាក្យរហូតដល់ទៅ ៥០០០ពាក្យ ជាពាក្យដែលទាក់ទងនឹងរូបភាពដែលយើងប្រើប្រាស់សព្វថ្ងៃ ដូចជាប្រភេទសត្វ រឺក៏សំភារៈមួយចំនួនដែលយើងស្គាល់តែជាភាសាខ្មែរតែពុំស្គាល់ជាភាសាអង់គ្លេស។

នេះជាផ្ទាំង Home របស់វចនាក្រមរូបភាព អ៊អ៊ ៩ក្នុង១ ជំនាន់ទី២ដែលមានការតែងលំអរនូវរូបរាងថ្មី។ 


RR Picture Dictionary 9 in 1 version 2 Homepage

នេះជាគំរូផ្ទាំង Home របស់វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១។

Picture Dictionary 9 in 1 Khmer Version 1
ចំពោះការដាក់អោយដោនឡូតរបស់វចនានុក្រមរូបភាព អ៊អ៊ ៩ក្នុង១ ជំនាន់ទី២ នឹងចេញដាក់អោយដោនឡូតក្នុងពេលឆាប់នេះ ...៕