Thursday, July 21, 2016

អំពី វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១ 

Picture Dictionary 9 in 1 Homepage
វចនានុក្រមរូបភាព ៩ក្នុង ១ ជំនាន់ទី១ គឺបានបង្កើតក្នុងឆ្នាំ២០១៥ ដោយលោក រ៉ន ធារិទ្ធិ អតីតនិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

ចំពោះរយៈពេលក្នុងការបង្កើតកម្មវិធីនេះ គឺចំនាយអស់រយៈពេល ៦ខែ គឺវាមានរយៈពេលយូរដោយសារតែអ្នកបង្កើតគឺមានតែម្នាក់។

នៅក្នុងជំនាន់ទី១ នេះគឺជាការសាកល្បងជាលើកដំបូង ដូច្នេះហើយទើបលក្ខណៈសម្បត្តិរបស់វចនានុក្រមនេះមានការខ្វះខាតច្រើនក្នុងការស្វែងរក និង​ Interface របស់កម្មវិធីនេះគឺមានលក្ខណៈសាមញ្ញបំផុត ដូចនេះហើយទើប មានការចេញនូវវចនានុក្រមរូបភាព ជំនាន់ទី២ ជាបន្តទៀត។

មូលហេតុដែលនាំអោយមានវចនានុក្រមរូបភាព ៩ក្នុង១ៈ

តាមការបកស្រាយរបស់អ្នកបង្កើតកម្មវិធីនេះ បាននិយាយថា ពីដំបូងលោកពុំមានបំនងក្នុងការធ្វើនោះទេ តែថ្ងៃមួយលោកបានធ្វើការខាងផ្នែកពត័មានវិទ្យា នៅឯសកលវិទ្យាល័យបញ្ញាសាស្រ្តា លោកទំនេរពីការងារ លោកក៏បានចំនាយពេលបើកកម្មវិធី Microsoft Visual Studio ដែលលោកធ្លាប់បានសិក្សាកន្លងមក។ 

ពេលនោះលោកបានចំនាយពេលបង្កើតនូវកម្មវិធីមួយដែលគ្មានប្រយោជន៍ដើម្បីកាត់បន្ថយការធុញដោយសារគ្មានអ្វីធ្វើ។ លោកបានបង្កើតនូវកម្មវិធីដ៏តូចមួយដែលមានគំរូដូចខាងក្រោម៖

គំរូរបស់វចនានុក្រមរូបភាព ៩ ក្នុង១

ដោយសារតែកម្មវិធីខាងលើនេះហើយទើបជាដើមហេតុដែលនាំអោយមានការបង្កើតកម្មវិធី វចនានុក្រមរូបភាព ៩ក្នុង១ នេះឡើង។​

ចំពោះគំរូរបស់កម្មវិធីនេះវិញគឺមានច្រើន តែចុងក្រោយទើបសំរេចចិត្តដាក់ពេញផ្ទាំងកុំព្យួទ័រតែម្តង ដោយសារផ្ទាំងធំគឺធ្វើអោយមានភាពងាយស្រួលក្នុងការមើល។

មនុស្សមួយចំនួនបានសួរទៅអ្នកបង្កើតកម្មវិធីនេះ ថា "តើហេតុអ្វីបានជាដាក់ថា ៩ ក្នុង ១បែបនេះ? ម៉េចមិនដាក់ ១០ក្នុង១ តែម្តងទៅវាគ្រប់គូ "។ លោកបានប្រាប់ថាលេខ ៩ គឺជាលេខសំណាងរបស់លោកហើយវាក៍ជាខែកំនើតរបស់លោកផងដែរ។

លោកក៍បានបន្តទៀតថាមូលហេតុដែលលោកសំរេចចិត្តបង្កើតវចនានុក្រមជារូបភាពនេះឡើងដោយសារលោក ឃើញរាល់កម្មវិធីដែលបកប្រែពីភាសាអង់គ្លេស មកជាភាសាខ្មែរ នៅប្រទេសកម្ពុជា ភាគច្រើន គឺមានតែវចនានុក្រមបកប្រែជាពាក្យធម្មតាតែប៉ុណ្ណោះ ទើបលោកសំរេចចិត្តថា បង្កើតកម្មវិធី វចនានុក្រមរូបភាព នេះឡើង។ ម៉្យាងរបស់មួយចំនួនដែលយើងស្គាល់ជាភាសាខ្មែរ រឺមិនក៏ធ្លាប់តែលឺតែមិនដែលឃើញ នោះមិនដឹងជាភាសាអង់គ្លេសគឺបែបម៉េច ទើបលោកបង្កើតកម្មវិធីនេះឡើងដើម្បីសំរួលដល់មនុស្សទាំងអស់គ្នា ក៏ដូចជាក្មេងមួយចំនួនដែលទើបតែសិក្សាភាសាអង់គ្លេស រឺក៏ភាសាខ្មែរផងដែរ។

សមិទ្ធិផលរបស់វចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១

មកទល់នឹងពេលនេះវចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១ គឺបានដាក់អោយដោនឡូត អស់រយៈពេល ១ឆ្នាំ មកហើយចំនែកឯអ្នកគាំទ្រកម្មវិធីនេះនិងប្រើប្រាស់ ក៏មានចំនួនច្រើនផងដែរ។  ់

កម្មវិធីនេះធ្លាប់ជាប់កំពូលតារាងទាំង១០ របស់ ​Website P2push.net ដែលមានចំនួនអ្នកដោនឡូតច្រើនជាងគេប្រចាំសប្តាហ៍ ដែលវែបសាយនោះគឺជាវែបសាយដ៏ធំមួយសំរាប់ដោនឡូវនូវកម្មវិធី។ 

ក្នុងថ្ងៃដំបូងដែលដាក់អោយដោនឡូតត្រឹមតែរយៈពេល៦ម៉ោងមានអ្នកមើលចំនួន៨០០អ្នក និងអ្នកដោនឡូតចំនួន ៤០០។


No comments:

Post a Comment