រូបភាពនេះគឺបង្ហាញអំពីទំព័រដើមរបស់កម្មវិធីវចនានុក្រមរូបភាព ៩ក្នុង១ ជំនាន់ទី១
ទំព័រដើម |
ចំពោះផ្នែកខាងឆ្វេងដៃដែលមានពណ៌ឈាមជ្រូកគឺជាផ្នែកសំរាប់បញ្ជារាល់ប៊ូតុងទាំងអស់។
រូបបង្ហាញពីខាងសំរាប់បញ្ជាកម្មវិធី |
ចំពោះប៊ូតុងទាំង៥ នេះគឺមានមុខងារសំរាប់បិទកម្មវិធី ,អំពីកម្មវិធី, អ្នកបង្កើត, មតិវាចា, កម្មវិធីបន្ថែម និង ប៊ូតុងទំព័រដើមសំរាប់ត្រលប់មកដើមវិញ។
ប៊ូតុងផ្នែកខាងលើ |
ប៊ូតុងបញ្ជាបង្ហាញរូបភាព |
នៅពេលអ្នកចុចលើប៊ូតុងទាំង៩ ខាងលើអ្នកនឹងឃើញមានលោតឡើងនូវរូបភាពនៅផ្នែកខាងស្តាំដៃ និងពាក្យសំរាប់ចុចបកប្រែ។
ចំពោះប៊ូតុងនៅខាងក្រោមឆ្វេង និងស្តាំ "ទៅមុខ" "ថយក្រោយ" គឺប្រើសំរាប់បើកទៅទំព័រមុខទៅនឹងមានពាក្យបន្ថែមទៀត។
ផ្នែកខាងស្តាំសំរាប់បង្ហាញរូបភាពនិងពាក្យ |
ប៊ូតុងទាំង៩ គឺមានមុខងារខុសគ្នា ដូចផ្នែកខាងលើគឺបង្ហាញរូបនឹងពាក្យភាសាអង់គ្លេស រួចបកប្រែជាភាសាខ្មែរនៅក្នុងប្រអប់ តែប៊ូតុងមួយចំនួនទៀតគឺ បង្ហាញប្រអប់សំរាប់អោយយើងបំពេញពាក្យដើម្បីស្វែងរក ដូចរូបខាងក្រោម។
ផ្ទាំងសំរាប់បំពេញពាក្យសំរាប់ស្វែងរក |
ចំពោះផ្នែកខាងលើដែលមានប៊ូតុងឈ្មោះ "បន្ថែម" ក្នុងនោះមានកម្មវិធីតូចៗចំនួន៥ សំរាប់បន្ថែមពីលើ ប៊ូតុងទាំង៩ ។
ប៊ូតុងបន្ថែម |
លើសពីនោះទៅទៀតក៏មាននូវហ្គេមដ៏តូចមួយសំរាប់អ្នកប្រើប្រាស់ផងដែរ គឺល្បែងចាកក្រង។
ល្បែងចាកក្រង |
វចនានុក្រមជំនាន់ទី២ ដែលបានផ្លាស់ប្តូរមុខងារថ្មីជាច្រើន និងងាយស្រួលក្នុងការប្រើប្រាស់ និងចេញសំរាប់អោយដោនឡូតដោយឥតគិតថ្លៃនាពេលខាងមុខ ...៕
Like Facebookpage : https://www.facebook.com/RR-Picture-Dictionary-9-in-1
No comments:
Post a Comment